សិក្ខាសាលាស្តីពីការរៀបចំគណៈកម្មការរៀបចំ និងគណៈកម្មការបច្ចេកទេស លើកទី២ សម្រាប់ត្រៀមរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២
សិក្ខាសាលាស្តីពីការរៀបចំគណៈកម្មការរៀបចំ និងគណៈកម្មការបច្ចេកទេស លើកទី២ សម្រាប់ត្រៀមរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២
នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំគណៈកម្មការរៀបចំ និងគណៈកម្មការបច្ចេកទេស លើកទី២ សម្រាប់ត្រៀមរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២ ដើម្បីបញ្ជាក់ឡើងវិញពីសមាសភាពគណៈកម្មការរៀបចំ គណៈកម្មការបច្ចេកទេស ចំនួនបេក្ខជន និងសម្រេចចុងក្រោយលើគម្រោងតេស្តដែលត្រូវយកមកប្រើប្រាស់ក្នុងការប្រកួត។