កិច្ចប្រជុំតាមអនឡាញ (Microsoft Team) រវាងនាយកដ្ឋាន និង AVT
នៅរសៀលថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា និង The Training Association Teltow (AVT), Germany បានជួបប្រជុំតាមអនឡាញ (Microsoft Team)

ដើម្បីបង្កើតភាពជាដៃគូបណ្តុះបណ្តាលដែលអាចធ្វើទៅបាន សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់ និងរយៈពេលវែងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។