ការប្រកួតប្រជែងជំនាញ SCO Countries Worker Skills Contest លើកទី៣
អគ្គនាយកដ្ឋាន អ.ប.វ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំអ្នកបច្ចេកទេសកម្ពុជាទៅចូលរួមការប្រកួតប្រជែងជំនាញ SCO Countries Worker Skills Contest លើកទី៣ នៅទីក្រុងប៉េកាំង និងទីក្រុង Qingdia ប្រទេសចិន
ដែលមានប្រទេសចំនួន ១៥ ចូលរួម៖
១. កម្ពុជា
២. ចិន
៣. បេឡារុស្ស
៤. អ៊ីរ៉ង់
៥. កៀហ្ស៊ីស៊ីស្ថាន
៦. តាជីគីស្ថាន
៧. អ៊ូសបេគីស្ថាន
៨. អាហ្វហ្គានីស្ថាន
៩. ម៉ុងហ្គោលី
១០. អាមេនី
១១. អេហ្ស៊ីប
១២. គុយវ៉ែត
១៣. ម៉ាល់ឌីវ
១៤. នេប៉ាល់
១៥. Saudi Arabia
សម្រាប់ការប្រកួតប្រជែងជំនាញនេះមានបេក្ខជនចំនួន ២៨ ក្រុម។
ព្រឹត្តិការណ៍នេះមានជំនាញចំនួន ៣ ត្រូវបានរៀបចំឱ្យមានការប្រកួតប្រជែង៖ 1. Industrial Robot Operation and Adjustment 2. Intelligent Manufacturing Industrial Control and 3. Fitting.
ដោយប្រទេសកម្ពុជាបានបញ្ជូនបេក្ខជន ១ក្រុម ចូលរួមប្រកួតប្រជែងលើជំនាញ Industrial Robot Operation and Adjustment (ប្រតិបត្តិការ និងការកែតម្រូវមនុស្សយន្តឧស្សាហកម្ម) ទទួលបានពានរង្វាន់ការងារជាក្រុម (Teamwork Award) និងមេដាយប្រាក់ (Silver Medal)៕