ការបណ្តុះបណ្តាលខាងក្នុងសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
នាព្រឹកថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការបណ្តុះបណ្តាលខាងក្នុងសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សក្នុងគ្រឹះស្ថាន អ.ប.វ." តាមរយៈអនឡាញឬពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ទាង សាក់ ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា
ដែលសិក្ខាសាលានេះមានគោលបំណង៖
១.ដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលនៅក្នុងអង្គភាពថ្នាក់ជាតិ សម្រាប់គាំទ្រការអភិវឌ្ឍគ្រឹះស្ថាន អ.ប.វ.
២.កំណត់តម្រូវការបណ្តុះបណ្តាលធនធានមនុស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំង៥ និងវិទ្យាស្ថាន អ.ប.វ. សម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន អ.ប.វ.
៣.កំណត់មាតិកាបណ្តុះបណ្តាល និងម៉ូឌុល ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំង៥ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន អ.ប.វ.។
ដែលមានការចូលរួមពីអង្គការស្វីសខនថាក់ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា នាយកដ្ឋានធានាគុណភាព វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។