ឯកឧត្តម ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដា និងកម្មសិក្សាបានយកអំណោយជាស្បៀងចំណីអាហារ
ជួសមុខឳ្យមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃនាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយក អ.ប.វ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង អ.ប.វ. ទាំងអស់
ដែលតែងយកចិត្តទុកដាក់អំពីសុខទុក្ខ របស់មន្ត្រីក្រោមឳវាទ ពិសេសបំផុតគឺស្ថិតក្នុងកាល:ទេស:ដែលប្រទេសកម្ពុជាយើងផ្ទុះការរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឯកឧត្តមបានផ្តល់នូវថវិកាមួយចំនួន ដែលអាចឳ្យយើងខ្ញុំចាត់ចែងជាស្បៀងបែកចែកជូនបងប្អូនយើងគ្រប់ៗគ្នា។
នាថ្ងៃអង្គារទី ៤ខែ ឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដា និងកម្មសិក្សាបានយកអំណោយជាស្បៀងចំណីអាហារ ចែកជូនដល់មន្រ្តីទាំងអស់នៃនាយកដ្ឋាន ទាំងអ្នកនៅតំបន់(លឿង លឿងទុំ ក្រហម) ដើម្បីជួយដោះស្រាយទុក្ខលំបាកខ្លះរបស់មន្រ្តីក្នុងស្ថានភាពនៃការរីករាលដាលជំងឺ COVID-19។