ដំណើរការកិច្ចប្រជុំតាមពីចម្ងាយ (Online, Zoom Meeting) ដើម្បីពង្រឹងសមកម្មភាពការងារឡើងវិញ
នាថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ នេះឯកឧត្តម ទាង សាក់ ប្រធាននាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា បានដឹកនាំប្រជុំតាមពីចម្ងាយ (Online, Zoom Meeting) ដើម្បីពង្រឹងសមកម្មភាពការងារឡើងវិញ
រួមមានការងារស្នូលរបស់នាយកដ្ឋាន និងការងារជាមួយគម្រោងដៃគូយើង S4C, TVETSDP, Swisscontact, ILO, PIN-Czech, JICA, IOM និងAVT Germany ក្រោយពីការបិតខ្ទប់ដោយសាររីករាលដាលនៃជំងឺកូវិដ១៩ ។
ក្នុងឪកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់កុំភ្លេចអនុវត្តនវិធានការ #៣កុំ #៣ការពារ និងកាតព្វកិច្ចសំខាន់មួយទៀត គឺត្រូវចាក់វ៉ាកសាំងការពារកូវិដ១៩។