ការប្រឹក្សាលើការសរសេរសំណើសុំមូលនិធិអភិវឌ្ឍន៍ជំនាញសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ប្រកបដោយគុណភាព
ការប្រឹក្សាលើការសរសេរសំណើសុំមូលនិធិអភិវឌ្ឍន៍ជំនាញសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ប្រកបដោយគុណភាព
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមការងារមួយក្រុមនៃនាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា បានចុះទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះវិហារ ដើម្បីផ្តល់ការប្រឹក្សាលើការសរសេរសំណើសុំមូលនិធិអភិវឌ្ឍន៍ជំនាញសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ប្រកបដោយគុណភាព។
ដើម្បីឱ្យការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:ទទួលបាននូវកម្លាំងពលកម្មជំនាញដែលមានសមត្ថភាពពិតៗស្របតាមតម្រូវការទីផ្សារការងារ គឺទាមទារជាចាំបាច់នូវការចូលរួមអភិវឌ្ឍ និងអនុវត្តពីវិស័យឯកជនផងដែរ។