កិច្ចប្រជុំត្រួតពិនិត្យមើលវឌ្ឍនភាពរបស់គម្រោង និងពិភាក្សាពីការងារសាងសង់អគារអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈថ្មី
កិច្ចប្រជុំត្រួតពិនិត្យមើលវឌ្ឍនភាពរបស់គម្រោង និងពិភាក្សាពីការងារសាងសង់អគារអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហុីង សុីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និបវិជ្ជាជីវៈ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យមើលវឌ្ឍនភាពរបស់គម្រោង និងពិភាក្សាពីការងារសាងសង់អគារអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈថ្មី តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ម៉ារ សុភា តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបច្ចេកទេស និងវិជ្ជាជីវៈ ជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។